អ៊ីរ៉ង់ ចាត់ថ្នាក់កងទ័ពជើងទឹក និងកងទ័ពអាកាស របស់រដ្ឋសហភាពអឺរ៉ុប ជាអង្គការភេរវកម្ម
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឧ្យដឹងថា ប្រទេសនេះ បានចាត់តាំងកងទ័ពជើងទឹក និងកងទ័ពអាកាស របស់រដ្ឋសមាជិកទាំងអស់នៃសហភាពអឺរ៉ុប ជាអង្គការភេរវកម្ម។ ក្រសួងបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនានេះគឺដើម្បីឆ្លើយតប ទៅនឹងការសម្រេចចិត្តថ្មីៗ របស់សហភាពអឺរ៉ុប ក្នុងការដាក់ស្លាកកងកម្លាំង ឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ជាអង្គការភេរវកម្ម។ សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបគឺ “ផ្ទុយនឹងគោលការណ៍ និងច្បាប់ជាមូលដ្ឋាន នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។ ប្រភពបានបន្ថែមថា រដ្ឋាភិបាលអ៊ីរ៉ង់ បានតបស្នងវិញដោយផ្អែកលើគោលការណ៍ ក្រោមច្បាប់ឆ្នាំ២០១៩ ដែលចែងថា “ប្រទេសទាំងអស់ដែលអនុវត្តតាម ឬគាំទ្រការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការប្រកាស IRGC ជាអង្គការភេរវកម្មតាមមធ្យោបាយណាមួយ នឹងត្រូវទទួលរងនូវសកម្មភាពតបស្នងវិញ”។ ក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានបន្ថែមកងកម្លាំង IRGC ជាផ្លូវការទៅក្នុងបញ្ជីភេរវកររបស់ប្លុកនេះ បន្ទាប់ពីកិច្ចព្រមព្រៀងនយោបាយមួយ ដែលសម្រេចបានដោយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីខែមុន៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed