បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនមានគម្រោងដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យមទៅកាន់កោះ Yonaguni នៃខេត្ត Okinawa ដែលមានចម្ងាយត្រឹមតែ ១១០ គីឡូម៉ែត្រភាគខាងកើតនៃកោះតៃវ៉ាន់ នៅឆ្នាំ ២០៣០។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Koizumi បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា “បច្ចុប្បន្ននេះ យើងកំពុងបន្តកិច្ចការចាំបាច់ ដូចជាការសិក្សាជាមូលដ្ឋានទាក់ទងនឹងការកែលម្អទីតាំងសម្រាប់ការដាក់ពង្រាយកងទ័ពទៅកាន់ផ្នែកខាងកើតនៃយោធភូមិភាគ”។ ប៉ុន្តែលោក Koizumi ក៏បានបន្ថែមការព្រមាន មួយផងដែរ ដោយនិយាយថា “ពេលវេលាសម្រាប់ការដាក់ពង្រាយ អង្គភាពមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយ មធ្យមអាចផ្លាស់ប្តូរ អាស្រ័យលើវឌ្ឍនភាព នៃការកែលម្អទីតាំង នាពេលអនាគត ប៉ុន្តែផែនការបច្ចុប្បន្នគឺសម្រាប់ឆ្នាំសារពើពន្ធ ២០៣០”៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed