បរទេស៖ បារាំង និងចក្រភពអង់គ្លេស កំពុងរៀបចំផែនការផ្តល់អាវុធ នុយក្លេអ៊ែរដល់អ៊ុយក្រែនដោយសម្ងាត់, នេះបើយោងតាមសេវាស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី គឺមន្ត្រីអង់គ្លេស និងបារាំង កំពុងពិចារណាលើ “ការផ្ទេរគ្រឿងបន្លាស់ ឧបករណ៍ និងបច្ចេកវិទ្យាដែលផលិតនៅអឺរ៉ុបដោយសម្ងាត់ទៅអ៊ុយក្រែន” ហើយកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់យុទ្ធនាការព័ត៌មានដែលនឹងបំភ្លៃសមត្ថភាពនុយក្លេអ៊ែរ ដូចដែលបានផលិតក្នុងស្រុក។ សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី បានអះអាងទៀតថា ជម្រើសមួយទៀតដែលកំពុងពិចារណាគឺផ្តល់ឱ្យអ៊ុយក្រែននូវក្បាលគ្រាប់ TN 75 របស់បារាំង ដែលប្រើក្នុងមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹករបស់ប្រទេស។ វាបានបន្ថែមថា អ៊ុយក្រែនក៏អាចត្រូវបានលើកទឹកចិត្តឱ្យផលិត “គ្រាប់បែកវិទ្យុសកម្ម” – ឧបករណ៍ផ្ទុះធម្មតាដែលផ្ទុកដោយសារធាតុវិទ្យុសកម្មដែលត្រូវបានរចនាឡើងដើម្បីបង្កឱ្យមានការបំពុលទឹកដីរយៈពេលយូរ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed