ប្រធានាធិបតីម៉ិកស៊ិក កំពុងពិចារណាចាត់វិធានការ ផ្លូវច្បាប់លើមហាសេដ្ឋី អាមេរិក Elon Musk
បរទេស៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានប្រកាសថា លោកស្រីកំពុងពិចារណា លើបណ្តឹងប្រឆាំង នឹងមហាសេដ្ឋី អាមេរិក Elon Musk បន្ទាប់ពីលោកអះអាងថា លោកស្រីត្រូវបានគ្រប់គ្រង ដោយក្រុមជួញដូរគ្រឿងញៀន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Elon Musk បានសរសេរមតិយោបល់នេះកាលពីថ្ងៃចន្ទ បន្ទាប់ពីអាជ្ញាធរម៉ិកស៊ិកបានប្រកាសពីការសម្លាប់លោក Nemesio Oseguera Cervantes ដែលជាមេដឹកនាំ ក្រុមជួញដូរគ្រឿងញៀនជំនាន់ថ្មី ។ លោក Elon Musk បានឆ្លើយតបទៅនឹងការ បង្ហោះមួយក្នុងឆ្នាំ ២០២៥ ដែលលោកស្រី Sheinbaum បានបដិសេធសង្គ្រាមទាំងស្រុងលើក្រុមជួញដូរគ្រឿងញៀន។ នៅក្នុងវីដេអូមួយ លោកស្រី Sheinbaum បាននិយាយថា “ការវិលត្រឡប់ទៅសង្គ្រាមប្រឆាំង នឹងគ្រឿងញៀន មិនមែនជាជម្រើសមួយទេ… វាគឺជាការអនុញ្ញាតឱ្យសម្លាប់ដោយគ្មានការកាត់ក្តីណាមួយឡើយ”។ លោក Musk បានឆ្លើយតបថា លោកស្រីកំពុង “និយាយអ្វីដែលថៅកែក្រុមជួញដូរគ្រឿងញៀនរបស់លោកស្រីប្រាប់ឱ្យលោកស្រីនិយាយ” … Continue reading ប្រធានាធិបតីម៉ិកស៊ិក កំពុងពិចារណាចាត់វិធានការ ផ្លូវច្បាប់លើមហាសេដ្ឋី អាមេរិក Elon Musk
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed