សហរដ្ឋអាមេរិក អនុញ្ញាតឱ្យលក់ប្រេងវេណេស៊ុយអេឡា ទៅកាន់ប្រទេសគុយបា
ញូវយ៉ក៖ យោងតាមការធ្វើបច្ចុប្បន្នភាពពី OFAC ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) ក្រោមក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យលក់បន្តនៃប្រេងដើមវេណេស៊ុយអេឡាទៅកាន់វិស័យមិនមែនរដ្ឋាភិបាលរបស់ប្រទេសគុយបា។ ការិយាល័យនេះបានឧ្យដឹងថា ខ្លួននឹងអនុវត្ត “គោលនយោបាយផ្តល់អាជ្ញាប័ណ្ណអំណោយផល” ចំពោះពាក្យសុំអាជ្ញាប័ណ្ណជាក់លាក់ដែលស្វែងរកការអនុញ្ញាត សម្រាប់ការលក់បន្តប្រេងដើមវេណេស៊ុយអេឡាទៅកាន់ប្រទេសគុយបា។ យោងតាម OFAC “គោលនយោបាយផ្តល់អាជ្ញាប័ណ្ណអំណោយផល” នេះត្រូវបានដឹកនាំឆ្ពោះទៅរកប្រតិបត្តិការរួមទាំងការនាំចេញ សម្រាប់ការប្រើប្រាស់ពាណិជ្ជកម្ម និងមនុស្សធម៌នៅក្នុងប្រទេសគុយបា និងវិស័យឯកជនផ្សេងទៀតរបស់ប្រទេសគុយបា។ OFAC បានឧ្យដឹងថា ប្រតិបត្តិការដែលពាក់ព័ន្ធ ឬសម្រាប់ផលប្រយោជន៍របស់បុគ្គល ឬអង្គភាពណាមួយដែលជាប់ទាក់ទងនឹងយោធា គុយបា សេវាស៊ើបការណ៍សម្ងាត់ ឬស្ថាប័នរដ្ឋាភិបាលផ្សេងទៀត នឹងមិនត្រូវបានគ្របដណ្តប់ដោយគោលនយោបាយផ្តល់អាជ្ញាប័ណ្ណអំណោយផលនេះទេ។ សហរដ្ឋអាមេរិក បានដាក់ឈ្មោះប្រទេសគុយបាថាជាការគំរាមកំហែងមិនធម្មតា ចំពោះសន្តិសុខជាតិ ដោយថា ខ្លួននឹងបញ្ឈប់ប្រទេសគុយបា ពីការទទួលបានប្រេងរបស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការយោធាកាលពីខែមករា ដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយបង្ខំ។ ខ្លួនបានគ្រប់គ្រងការនាំចេញប្រេងរបស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការវាយឆ្មក់របស់យោធា៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed