ចិន-រុស្ស៊ី​ ជួបពិភាក្សាគ្នា​ ជុំវិញការវាយប្រហារ របស់អាមេរិក​ និងអ៊ីស្រាអែល​ លេីអ៊ីរ៉ង់

ប៉េកាំង៖​ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង​ យី​ បានធ្វើការសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov តាមការស្នើសុំរបស់លោក​ វ៉ាង​ យី​ ជុំវិញការ វាយប្រហាររបស់អាមេរិក​ និងអ៊ីស្រាអែល​ លេីអ៊ីរ៉ង់។ លោក វ៉ាង​ យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានឧ្យដឹងថា ក្រោមការជំរុញ របស់ចិន និងរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់ មួយកាលពីថ្ងៃសៅរ៍ ស្តីពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ីរ៉ង់។ លោកបានលេីកឡេីងថា ប្រទេសចិនតែងតែគាំទ្រ គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រឆាំងនឹងការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។ លោកបានបន្ដថា វាមិនអាច ទទួលយកបានទេ សម្រាប់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងការវាយប្រហារលើអ៊ីរ៉ង់ ក្នុងអំឡុងពេលចរចាអ៊ីរ៉ង់- សហរដ្ឋអាមេរិក ដោយបន្ថែមថា វាក៏មិនអាចទទួលយក បានដែរសម្រាប់ពួកគេ ក្នុងការសម្លាប់មេដឹកនាំនៃរដ្ឋអធិបតេយ្យមួយដោយចេតនា និងញុះញង់ឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាល។ លោក​ វ៉ាង​ យី បានចង្អុលបង្ហាញថា សកម្មភាពទាំងនេះ … Continue reading ចិន-រុស្ស៊ី​ ជួបពិភាក្សាគ្នា​ ជុំវិញការវាយប្រហារ របស់អាមេរិក​ និងអ៊ីស្រាអែល​ លេីអ៊ីរ៉ង់