បរទេស៖ អ៊ីរ៉ង់នៅតែបន្តវាយប្រហារទ្រព្យសម្បត្តិយោធា របស់សហរដ្ឋអាមេរិកនៅទូទាំងឈូងសមុទ្រ បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រហូតដល់ ៤០ នាក់។ ការវាយប្រហារទាំងនេះបានសម្លាប់មនុស្សម្នាក់នៅក្នុងប្រទេសបារ៉ែន ដោយអ៊ីរ៉ាក់ និងគុយវ៉ែតបានរាយការណ៍ពីការវាយឆ្មក់របស់អ៊ីរ៉ង់បន្ថែមទៀត។ យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ បានបដិសេធការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកបានជំរុញជាថ្មីដើម្បីបន្តការចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងប្រទេសប្រទេសអារ៉ាប់រួមវិញ មានរបាយការណ៍ថា សំឡេងផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុង Abu Dhabi រដ្ឋធានីនៃប្រទេសអារ៉ាប់រួម។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានចាប់ផ្តើម “វាយប្រហារគោលដៅបន្ថែម” របស់ក្រុមប្រដាប់អាវុធ Hezbollah រួមទាំងឃ្លាំងអាវុធ នៅក្នុងតំបន់ជាច្រើននៃប្រទេសលីបង់៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed