​ អ៊ីរ៉ង់​ អះអាងថា​ ខ្លួនមានសិទ្ធិគ្រប់យ៉ាង ក្នុងការការពារខ្លួន ដោយសន្យាថានឹងបន្តការប្រយុទ្ធ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រាប់ ABC News ឧ្យដឹងថា គ្មានមេដឹកនាំប្រទេសណាមួយមានសិទ្ធិប្រាប់អ៊ីរ៉ង់​ កុំឱ្យឆ្លើយតបទៅនឹងការវាយប្រហារ តាមអាកាសដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នោះទេ ដោយថា ប្រទេសរបស់លោកមានសិទ្ធិគ្រប់យ៉ាង ក្នុងការការពារខ្លួន ហើយនឹងបន្តប្រយុទ្ធ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានឧ្យដឹងនៅក្នុងសារមួយនៅព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនគួរសងសឹកឡើយ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានសរសេរនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Truth Socialថា​ “អ៊ីរ៉ង់ទើបតែបាននិយាយថា ពួកគេនឹងវាយប្រហារយ៉ាងខ្លាំង នៅថ្ងៃនេះ ខ្លាំងជាងអ្វីដែលពួកគេធ្លាប់វាយប្រហារពីមុនមក។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនគួរធ្វើបែបនោះទេ ពីព្រោះប្រសិនបើពួកគេធ្វើ យើងនឹងវាយប្រហារពួកគេដោយកម្លាំងដែលមិនធ្លាប់មានពីមុនមក​ ខ្ញុំមិនគិតថាមេដឹកនាំប្រទេសណាមួយមានសិទ្ធិនិយាយដូច្នេះទេ”។ លោក Araghchi បានលេីកឡេីងថា “យើងកំពុងការពារខ្លួនយើង ហើយយើងមានសិទ្ធិគ្រប់យ៉ាង សិទ្ធិស្របច្បាប់គ្រប់យ៉ាង ដើម្បីការពារខ្លួនយើង​ អ្វីដែលយើងកំពុងធ្វើគឺសកម្មភាពការពារខ្លួន។ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងអ្នកទាំងពីរនេះ”។ លោកបានបន្ថែមថា “យើងកំពុង ការពារខ្លួន ទោះបីវាត្រូវការអ្វីក៏ដោយ ហើយយើងមិនឃើញមានដែនកំណត់​ សម្រាប់ខ្លួនយើងក្នុងការការពារ … Continue reading ​ អ៊ីរ៉ង់​ អះអាងថា​ ខ្លួនមានសិទ្ធិគ្រប់យ៉ាង ក្នុងការការពារខ្លួន ដោយសន្យាថានឹងបន្តការប្រយុទ្ធ