‎ វៀតណាម ជំរុញឱ្យសមាគមឧស្សាហកម្ម និងសហគ្រាសនានា ចាត់វិធានការជាមុន ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា‎

‎បរទេស៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) របស់វៀតណាម បានជំរុញឱ្យសមាគមឧស្សាហកម្ម និងសហគ្រាសនានាចាត់វិធានការជាមុន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ដែលគំរាមកំហែងដល់ផ្លូវដឹកជញ្ជូន និងបង្កើនថ្លៃដើមនៃការដឹកជញ្ជូន។‎‎យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា ក្រសួងឧស្សាហកម្មបានព្រមានថា តម្លៃប្រេងឥន្ធនៈ ប្រេងឆៅ និងទំនិញប្រើប្រាស់សកលអាចកើនឡើងនាពេលអនាគតដ៏ខ្លីខាងមុខ ដែលប៉ះពាល់ដោយប្រយោលដល់ការផលិត សកម្មភាពនាំចូល-នាំចេញ និងទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូនៅក្នុងតំបន់។‎‎តម្លៃប្រេងឥន្ធនៈខ្ពស់ត្រូវ បានគេរំពឹងថា នឹងជំរុញឱ្យថ្លៃ ដឹកជញ្ជូនតាមសមុទ្រ និងថ្លៃដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើង ដោយមានផលប៉ះពាល់ ដោយផ្ទាល់ ដល់ផ្លូវដឹកជញ្ជូនទៅកាន់ឈូងសមុទ្រ ។ ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានគេរាយការណ៍ថា ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហារតាមអាកាសដែលកំណត់គោលដៅលើប្រទេសអ៊ីរ៉ង់ ដែលបង្កើនការព្រួយបារម្ភ អំពីស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់។‎‎ជាការឆ្លើយតប ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់ក្រសួងឩហ្សាកម្មវៀតណាម បានស្នើសុំឱ្យសមាគមនាំចេញ-នាំចូល និងភស្តុភារកម្មតាមដាន យ៉ាងដិតដល់នូវការវិវត្ត និងរក្សាការទំនាក់ទំនងជាប្រចាំជាមួយភ្នាក់ងារគ្រប់គ្រងរដ្ឋ ដើម្បីផ្តល់ព័ត៌មានថ្មីៗ ទាន់ពេលវេលាដល់សមាជិករបស់ពួកគេ៕‎‎ប្រែសម្រួលៈ ណៃ តុលា