​ ប្រទេសចិន​ សន្យាថា នឹងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹង កងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់

ប៉េកាំង៖ យោងតាមរបាយការណ៍ការងារ របស់រដ្ឋាភិបាល​ ដែលបានដាក់ជូនសម័យប្រជុំប្រចាំឆ្នាំ របស់សភាប្រជាជនជាតិ ឬសភាជាតិ ដែលបានបើកនៅថ្ងៃព្រហស្បតិ៍នេះ​ប្រទេសចិនបានសន្យាថា​ នឹងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់​ ចំពោះកងកម្លាំងបំបែកខ្លួនដែលមានគោលបំណង “ឯករាជ្យតៃវ៉ាន់” និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ។ របាយការណ៍នេះបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការអនុវត្តគោលនយោបាយរួមរបស់បក្សកុម្មុយនិស្តចិន​ សម្រាប់យុគសម័យថ្មី លើការដោះស្រាយបញ្ហាតៃវ៉ាន់ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត​ ចំពោះគោលការណ៍ចិនតែមួយ និងការឯកភាពគ្នាឆ្នាំ១៩៩២។ យោងតាមរបាយការណ៍ ប្រទេសចិន​ បានសន្យាថា នឹងលើកកម្ពស់ការអភិវឌ្ឍដោយសន្តិវិធី នៃទំនាក់ទំនងឆ្លងច្រកសមុទ្រ និងជំរុញបុព្វហេតុ នៃការបង្រួបបង្រួមជាតិ ៕ប្រែសម្រួល​ ឈូក​ បូរ៉ា