អ៊ីស្រាអែល គំរាមសម្លាប់ មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់

បរទេស៖ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានគំរាមធ្វើឃាតអ្នកណាដែលជំនួសលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា លោក Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ជាច្រើនរូបទៀតត្រូវបានសម្លាប់នៅក្នុងរលកដំបូង នៃការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ។ បន្ទាប់ពីការពិភាក្សាមួយសប្តាហ៍ ក្រុមប្រឹក្សាអ្នកជំនាញ ដែលជាក្រុមបព្វជិតដែលមានភារកិច្ចពិនិត្យ និងជ្រើសរើសមេដឹកនាំកំពូលថ្មី បានប្រកាសនៅថ្ងៃចន្ទថា កូនប្រុសរបស់លោក Khamenei គឺលោក Mojtaba ត្រូវបានជ្រើសរើសឱ្យឡើងជំនួស Ayatollah Ali Khamenei ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះទៅកាន់គណនី Farsi របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប៉ុន្មានម៉ោងមុនពេលសភា ប្រកាសពីការសម្រេចចិត្តរបស់ខ្លួន កងទ័ពអ៊ីស្រាអែលបានចេញការព្រមានដល់សមាជិករបស់ខ្លួន។ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា “ដៃរបស់រដ្ឋអ៊ីស្រាអែលនឹងបន្តដេញតាមអ្នកស្នងតំណែងគ្រប់រូប និងមនុស្សគ្រប់រូបដែល ពាក់ព័ន្ធនឹងការតែងតាំងរបស់គាត់” ដោយបន្ថែមថាខ្លួន “នឹងមិនស្ទាក់ស្ទើរក្នុងការកំណត់គោលដៅ” បព្វជិតដែលចូលរួមកិច្ចប្រជុំរបស់សភានោះទេ។ កាលពីសប្តាហ៍មុន … Continue reading អ៊ីស្រាអែល គំរាមសម្លាប់ មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់