រដ្ឋាភិបាលវៀតណាម កំពុងពិចារណា លើផែនការ​លុបចោលពន្ធ លើការនាំចូលប្រេងឥន្ធនៈ

បរទេស៖ រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលើផែនការ លុបចោលពន្ធលើការនាំចូលប្រេងឥន្ធនៈ ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន THE ECONOMIC TIMES ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា ក្រសួងហិរញ្ញវត្ថុវៀតណាម បានឱ្យដឹង កាលពីថ្ងៃអាទិត្យថា ខ្លួនបានរៀបចំសេចក្តីព្រាងក្រឹត្យមួយ ដែលនឹងកាត់បន្ថយអត្រា ពន្ធនាំចូលដល់សូន្យលើផលិតផលប្រេងឥន្ធនៈមួយចំនួន ដើម្បី “ជួយធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព និងធានាសន្តិសុខថាមពលជាតិ”។ ក្រសួងបានឱ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើជម្លោះនៅតែបន្ត ហើយការបិទច្រកសមុទ្រហ័រមូសនៅតែបន្ត ការផ្គត់ផ្គង់ជំនួសនៅលើទីផ្សារ អន្តរជាតិនឹងកាន់តែខ្វះខាត និងប្រឈមនឹងហានិភ័យនៃការធ្វើឱ្យតម្លៃកើនឡើង” ដោយសំដៅទៅលើផ្លូវទឹកដែលប្រេងឆៅសកលមួយភាគប្រាំឆ្លងកាត់។ ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមជាងមួយសប្តាហ៍មុន ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំង ហើយរដ្ឋាភិបាលបានអនុវត្តពិធីសារកំណត់តម្លៃបន្ទាន់។ តម្លៃប្រេងសាំងប្រភេទដែលប្រើប្រាស់យ៉ាងទូលំទូលាយបំផុតបានកើនឡើង ២១ ភាគរយដល់ ២៧.០៤០ ដុងវៀតណាម (១,០៣ ដុល្លារ) ក្នុងមួយលីត្រ – ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២២ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ យោងតាមសំណើរបស់ក្រសួងហិរញ្ញវត្ថុ … Continue reading រដ្ឋាភិបាលវៀតណាម កំពុងពិចារណា លើផែនការ​លុបចោលពន្ធ លើការនាំចូលប្រេងឥន្ធនៈ