បរទេស៖ កងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ បាននិយាយ នៅថ្ងៃអង្គារនេះថា ពួកគេនឹងមិនអនុញ្ញាត ឱ្យមានការដឹកជញ្ជូនប្រេង សូម្បីមួយលីត្រចេញ ពីតំបន់មជ្ឈិមបូព៌ាទេ ប្រសិនបើការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត ដែលជំរុញឱ្យមានការព្រមានពីប្រធានាធិបតី ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ កាន់តែខ្លាំង ប្រសិនបើអ៊ីរ៉ង់រារាំងការនាំចេញពីតំបន់ ផលិតថាមពលដ៏សំខាន់នេះ។ យោងតាមវែបសាយ MarketScreener ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើង បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុពិភពលោក បានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដោយសារការព្រួយបារម្ភថា ស្ថាប័នសន្តិសុខរបស់អ៊ីរ៉ង់កំពុងគាំទ្រមេដឹកនាំកំពូលថ្មី គឺលោក ម៉ូជតាបា ខាមេនី ហើយមិនបានត្រៀមខ្លួនដកថយ ក្នុងពេលឆាប់ៗនេះទេ។ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់យោធាអ៊ីរ៉ង់ និងបានព្យាករណ៍ថា ជម្លោះនឹងបញ្ចប់មុន រយៈពេលបួនសប្តាហ៍ដំបូង ដែលលោកបានដាក់ចេញ ទោះបីជាលោកមិនបានកំណត់ថា ជ័យជម្នះនឹងទៅជាយ៉ាងណាក៏ដោយ។ អ៊ីស្រាអែលនិយាយថា គោលបំណង សង្គ្រាមរបស់ខ្លួនគឺដើម្បីផ្តួលរំលំប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់ ។ មន្ត្រីអាមេរិកភាគច្រើននិយាយថា គោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន … Continue reading អ៊ីរ៉ង់ថា ការបិទផ្លូវនាំប្រេងចេញ នឹងបន្តរហូតដល់ការ វាយប្រហារបញ្ចប់ ខណៈលោក ត្រាំ គំរាមវាយប្រហារកាន់តែខ្លាំង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed