បឺលីន៖ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ថា «ច្បាស់ណាស់ថាគ្មានផែនការរួមគ្នា» ដើម្បីនាំមកនូវការបញ្ចប់សង្គ្រាម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់យ៉ាងឆាប់រហ័ស និងគួរឱ្យជឿជាក់នោះទេ។ លោក Merz បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Andrej Babis ដែលកំពុងបំពេញទស្សនកិច្ចថា សង្គ្រាមនេះបានអូសបន្លាយអស់រយៈពេលជាងមួយសប្តាហ៍មកហើយ ហើយ «បញ្ហាជាច្រើនទៀតកំពុងកើតឡើង»។ លោកបានលេីកឡេីងថា សង្គ្រាមនេះនឹងប៉ះពាល់ដល់សន្តិសុខ និងការផ្គត់ផ្គង់ថាមពលរបស់ប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប ក៏ដូចជាស្ថានភាពអន្តោប្រវេសន៍ផងដែរ។ លោកបានបន្ដថា សង្គ្រាមនេះនឹងមិននាំមកនូវសន្តិសុខ និងស្ថិរភាពយូរអង្វែងដល់អ៊ីស្រាអែល និងដៃគូក្នុងតំបន់ផ្សេងទៀតទេ ហើយវាក៏មិនបម្រើផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ដែរ ដោយបន្ថែមថា ពិភពលោកត្រូវការអ៊ីរ៉ង់ដែលមានស្ថិរភាព និងអាចសម្រេចបានជាផ្នែកមួយនៃសណ្តាប់ធ្នាប់សន្តិភាព និងសន្តិសុខក្នុងតំបន់៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed