អ៊ុយក្រែន ចាប់ផ្ដេីមបញ្ជូនបុគ្គលិកយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា
គៀវ៖ អ៊ុយក្រែន បានបញ្ជូនក្រុមអ្នកជំនាញយោធាចំនួន ៣ក្រុម ទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលពួកគេនឹង ចែករំលែកជំនាញលើការ ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក នេះបើយោងតាមលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេនឡិនស្គី។ ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោក ហ្សេលឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែន បានដាក់ពង្រាយក្រុមអ្នកជំនាញ ដែលមានបុគ្គលិកពេញលេញ នៅសប្តាហ៍នេះ ដោយក្រុមនីមួយៗទៅកាន់ប្រទេសផ្សេងៗគ្នា។ លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ានឹងផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែនជាថ្នូរ។ លោក ហ្សេឡិនស្គី បានឧ្យដឹងកាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានទទួលសំណើចំនួន ១១ សម្រាប់ជំនួយសន្តិសុខពីប្រទេសជិតខាងរបស់អ៊ីរ៉ង់ ប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក រួមទាំងការគាំទ្រសម្រាប់ការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក Shahed ដែលផលិតដោយអ៊ីរ៉ង់៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed