កងឆ្មាំបដិវត្តអ៊ីរ៉ង់ អះអាងថា បានវាយប្រហារនាវាដឹកប្រេងអាមេរិក ក្នុងឈូងសមុទ្រហ្គ្លោហ្វ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថាIRGCបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាដែលមានទង់ជាតិកោះ Marshall ដែលភ្ជាប់ទៅនឹងសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារនៅឈូងសមុទ្រហ្គ្លោហ្វ Gulf បន្ទាប់ពីមិនអើពើនឹងការព្រមាន ពីកងកម្លាំងជើងទឹកអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយសារព័ត៌មានផ្លូវការរដ្ឋ Sepah Newsកងឆ្មាំIRGC បានព្រមានថា នាវាដឹកប្រេង និងនាវាផ្សេងទៀតដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែគោរពតាមបទប្បញ្ញត្តិឆ្លងកាត់របស់អ៊ីរ៉ង់ ដោយនិយាយថាការឈ្លានពាន របស់សហរដ្ឋអាមេរិកបានបង្កើតអសន្តិសុខនៅក្នុងផ្លូវទឹក។ នាវា​ដែល​មិន​បាន​គោរព​តាម​នោះ​បាន​ប្រថុយ​នឹង​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​ផ្លោងជាមិនខាន។ សេចក្តីថ្លែងការណ៍បានកំណត់អត្តសញ្ញាណនាវានោះថា “Safe Sia” ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានស្នើថាវាទំនងជាសំដៅទៅ “Safesea Vishnu” ដែលជាកប៉ាល់ ដែលមានកោះ Marshall Islands ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក។ កប៉ាល់នេះត្រូវបានវាយប្រហារ ដោយនាវាដ្រូនផ្ទុកសារធាតុផ្ទុះនៅជិតកំពង់ផែ Khor al-Zubair ជិត Basra នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់កាលពីល្ងាចថ្ងៃពុធ។ សមាជិកនាវិកឥណ្ឌាម្នាក់ត្រូវបានសម្លាប់ នេះបើយោងតាមមន្ត្រីកំពង់ផែអ៊ីរ៉ាក់។ នាវា​ដឹក​ប្រេង​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ដឹក​ប្រេង​ឆៅ​អ៊ីរ៉ាក់​ដល់​ទៅ ៤០០០០០ ធុង។ សមាជិកនាវិកឥណ្ឌា ១៥នាក់ដែលទៀតរួចជីវិតនៅលើនាវា Safesea Vishnu ត្រូវបានជម្លៀសចេញ៕ ប្រែសម្រួល៖ស៊ុនលី