អ៊ីរ៉ង់ បើកការវាយប្រហារ ដល់មូលដ្ឋានទ័ពជើងទឹក របស់អាមេរិកនៅបារ៉ែន ដោយប្រើប្រាស់មីស៊ីលនិងដ្រូន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់IRGC បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹករបស់ខ្លួនបានវាយប្រហារទីស្នាក់ការកណ្តាល នៃកងនាវាចរទី៥ របស់សហរដ្ឋអាមេរិកនៅក្នុងកំពង់ផែ Mina Salman របស់ប្រទេសបារ៉ែនជាមួយនឹងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញព័ត៌មានផ្លូវការរដ្ឋ Sepah News IRGC អ៊ីរ៉ង់បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារពីរលើកនៅព្រឹកព្រលឹម ថ្ងៃព្រហស្បត្តិ៍ ដោយបានដោះស្រាយ ការវាយលុកយ៉ាងខ្លាំង ទៅកាន់មូលដ្ឋានសហរដ្ឋអាមេរិក។ អ៊ីរ៉ង់បានបន្ថែមទៀតថា ខ្លួនបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក kamikaze របស់ខ្លួន ព្រមទាំងមីស៊ីលឆ្លងទ្វីប និងមីស៊ីលប្រឆាំងទៅនឹងប្រព័ន្ធប្រឆាំង យន្តហោះគ្មានមនុស្សបើក និងឃ្លាំងផ្ទុកយានជំនិះក្រោមទឹកដែលដំណើរការពីចម្ងាយ ក្នុងចំណោមឧបករណ៍ផ្សេងៗទៀត ។ គួរឲ្យដឹងដែរថាកាលពីថ្ងៃទី២៨ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហរ៉ង់ Tehran និងទីក្រុងជាច្រើនផ្សេងទៀតរបស់អ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ali Khamenei រួមជាមួយនឹងមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់​បាន​ឆ្លើយ​តប​ដោយ​ការ​បាញ់​មីស៊ីល និង​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​សំដៅ​លើ​មូលដ្ឋាន​និង​ទ្រព្យសម្បត្តិ​របស់​អ៊ីស្រាអែល និង​អាមេរិក​នៅ​មជ្ឈិមបូព៌ា៕ ប្រែសម្រួល៖ស៊ុនលី