បរទេស៖ អ្នកនាំពាក្យរងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាននិយាយនៅព្រឹកថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសដោយប្រទេសប៉ាគីស្ថាន ទៅលើមន្ទីរពេទ្យមួយកន្លែងសម្រាប់ព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងដល់ ៤០០ នាក់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងការបង្ហោះមួយនៅលើ X លោក Hamdullah Fitrat អ្នកនាំពាក្យរងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយថា ការវាយប្រហារនៅយប់ថ្ងៃច័ន្ទបានបំផ្លាញផ្នែកធំៗនៃមន្ទីរពេទ្យ។ លោកថា ចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះមានចំនួន ៤០០ នាក់ ខណៈដែលមនុស្ស ២៥០ នាក់ទៀតត្រូវបានរាយការណ៍ថាបានរងរបួស។ លោក Fitrat បានបន្តថា ក្រុមជួយសង្គ្រោះកំពុងព្យាយាមគ្រប់គ្រងភ្លើងឆេះនៅអគារ និងស្វែងរកសាកសពជនរងគ្រោះបន្តទៀត។ ប៉ាគីស្ថានពីមុនបានបដិសេធថា ខ្លួនមិនបានវាយប្រហារមន្ទីរពេទ្យនោះទេ ដោយនិយាយថា ការវាយប្រហាររបស់ខ្លួននៅទីក្រុងកាប៊ុល និងការវាយប្រហារផ្សេងទៀតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទមិនបានវាយប្រហារទីតាំងជនស៊ីវិលណាមួយឡើយ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed