កងកម្លាំងអាមេរិក ទម្លាក់គ្រាប់បែកលើ ទីតាំងមីស៊ីលអ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិកបានវាយប្រហារទីតាំងមីស៊ីលអ៊ីរ៉ង់ តាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ ទីបញ្ជាការកណ្ដាលអាមេរិកបានឧ្យដឹងថា “ប៉ុន្មានម៉ោងមុន កងកម្លាំងអាមេរិកបានប្រើប្រាស់គ្រាប់រំសេវ ជ្រៀតចូលជ្រៅជាច្រើនគ្រាប់ដែលមានទម្ងន់ ៥០០០ ផោនដោយជោគជ័យលើទីតាំងមីស៊ីលអ៊ីរ៉ង់ ដែលរឹងនៅតាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់ នៅជិតច្រកសមុទ្រហ័រមូស”។ ប្រភពបន្ថែមថា “មីស៊ីលប្រឆាំង នាវារបស់អ៊ីរ៉ង់ នៅក្នុងទីតាំងទាំងនេះបានបង្កហានិភ័យ ដល់ការដឹកជញ្ជូនអន្តរជាតិនៅក្នុងច្រកសមុទ្រ”។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន “មិនទាន់ត្រៀមខ្លួន” ដើម្បីបញ្ចប់ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់នៅឡេីយទេ ដោយឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទីបីនៃការវាយប្រហាររបស់ខ្លួន។ លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការទាមទាររបស់លោកសម្រាប់ បេសកកម្មអមដំណើរ រួមគ្នាឆ្លងកាត់ច្រកសមុទ្រហ័រមូសត្រូវបានបដិសេធដោយសមាជិកណាតូភាគច្រើន និងសម្ព័ន្ធមិត្តអាមេរិក ដោយថាលោកមានការ «ខកចិត្ត» ចំពោះការសម្រេចចិត្តរបស់ណាតូ ហើយអះអាងថាសហរដ្ឋអាមេរិក «មិនត្រូវការជំនួយពីនរណាម្នាក់ឡើយ»៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed