បរទេស៖ រថយន្តមួយគ្រឿង ដែលដឹកសមាជិកសភា ដែលជាតំណាងរាស្រ្តប្រចាំខេត្តណារ៉ាធីវ៉ាត ប្រទេសថៃ លោក Kamolsak Leewamo ត្រូវបានបាញ់ប្រហារនៅគេហដ្ឋាន របស់លោកនៅព្រឹកព្រលឹមនេះ មិនយូរប៉ុន្មានបន្ទាប់ពីលោកបានត្រឡប់ មកពីសម័យប្រជុំសភានៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន Bernama ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា លោក Wisan Rakmak អធិការនគរបាលស្រុកបាឆូ បាននិយាយថា លោក Kamolsak បានរត់គេចខ្លួនដោយមិនមានរបួសអ្វីនៅក្នុងហេតុការណ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ អង្គរក្សពីរនាក់របស់លោកបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ លោក Wisan បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១ ព្រឹក នៅពេលដែលលោក Kamolsak បានមកដល់គេហដ្ឋានរបស់លោក ពីអាកាសយានដ្ឋានអន្តរជាតិហាតយ៉ៃ បន្ទាប់ពីបានចូលរួមការបោះឆ្នោតសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅទីក្រុងបាងកក។ លោកបាននិយាយថា បុរសបួននាក់ត្រូវបានគេជឿថាបានរង់ចាំនៅខាងក្រៅផ្ទះ មុនពេលបើកការបាញ់ប្រហារលើរថយន្តរដ្ឋរបស់សមាជិកសភា។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីបានទៅទស្សនាកន្លែងកើតហេតុនៅព្រឹកថ្ងៃសុក្រ លោកបាននិយាយថា ការស៊ើបអង្កេតដំបូងបានរកឃើញថា ជនសង្ស័យបានរត់គេចខ្លួននៅក្នុងរថយន្តពណ៌សមួយគ្រឿងភ្លាមៗបន្ទាប់ពីធ្វើការវាយប្រហារ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed