តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ច្រកសមុទ្រហ័រមូសមិនត្រូវបានរារាំងនោះទេ ហើយការធ្វើនាវាចរណ៍ នៅតែបន្តនៅក្នុងផ្លូវទឹក ដោយមានវិធានការចាំបាច់ត្រូវបានអនុវត្ត ដោយសារតែលក្ខខណ្ឌសម័យសង្គ្រាម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរៀបរាប់លម្អិតអំពីជំហររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រសួងបានឧ្យដឹងថា អ៊ីរ៉ង់ តែងតែគោរពសេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខ និងសុវត្ថិភាពផ្លូវសមុទ្រ ដោយបន្ថែមថា ខ្លួនបានខិតខំគាំទ្រគោលការណ៍ ទាំងនោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ក្រសួងបានកត់សម្គាល់ថា បន្ទាប់ពី “ការឈ្លានពាន” យោធា របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ស្ថានភាពគ្រោះថ្នាក់មួយត្រូវបានដាក់ លើឈូងសមុទ្រ និងច្រកសមុទ្រហ័រមូស ដែលប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាព និងសន្តិសុខដឹកជញ្ជូនក្នុងតំបន់។ ក្រសួងបានឧ្យដឹងថា ដោយអះអាងពីសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការការពារខ្លួនប្រឆាំងនឹងក្រុមឈ្លានពាន អ៊ីរ៉ង់បានកំណត់គោលដៅមូលដ្ឋានយោធា និងសម្ភារៈយោធារបស់សហរដ្ឋអាមេរិកក្នុងតំបន់ ខណៈដែលបានអនុម័តវិធានការមួយចំនួនដើម្បីធានាថា ក្រុមឈ្លានពាន និងអ្នកគាំទ្ររបស់ពួកគេមិនកេងប្រវ័ញ្ចច្រកសមុទ្រនេះ ដើម្បីជំរុញគោលដៅឈ្លានពានរបស់ពួកគេប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ឡើយ។ ក្រសួងបានបញ្ជាក់ថា អ៊ីរ៉ង់បានរារាំងការឆ្លងកាត់នាវាដែលជាកម្មសិទ្ធិរបស់ពួកគេ ឬជាប់ពាក់ព័ន្ធនឹងក្រុមឈ្លានពាន និងអ្នកដែលចូលរួមក្នុងការឈ្លានពាន ស្របតាមគោលការណ៍ដែលបានបង្កើតឡើងនៃច្បាប់អន្តរជាតិ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed