​ កងកម្លាំងអាមេរិក និងអ៊ីស្រាអែល ចាប់ផ្ដេីវាយប្រហារដោយកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលនៅក្នុងទីក្រុង នានារបស់អ៊ីរ៉ង់

តេអេរ៉ង់៖ កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារការិយាល័យក្រុមហ៊ុនឧស្ម័ន និងស្ថានីយ៍កាត់បន្ថយសម្ពាធឧស្ម័ននៅក្នុងទីក្រុង Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់ ព្រមទាំងកំណត់គោលដៅលើបំពង់បង្ហូរ ឧស្ម័នរបស់រោងចក្រថាមពលមួយក្នុងទីក្រុង Khorramshahr នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។ ការវាយប្រហារនេះធ្វេីឡេីងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានព្រមានវាយប្រហារលេីហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់​ ប្រសិនបេីប្រទេសនេះ​ មិនបេីកច្រកសមុទ្រហ័រមូស​ ក្នុងពេល​ ៤៨ម៉ោង​។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់រាជទាយាទ និងនាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud លោក ម៉ាក្រុង បានបង្ហាញពីសាមគ្គីភាពរបស់បារាំង​ ជាមួយអារ៉ាប៊ីសាអូឌីត និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រការការពារដែនអាកាសរបស់ប្រទេស។ លោកបានសង្កត់ធ្ងន់ថា ដោយប្រឈមមុខនឹងហានិភ័យនៃការកើនឡើងដែលមិនអាចគ្រប់គ្រងបាន វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់​ សម្រាប់គ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តការផ្អាកការវាយប្រហារដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងស៊ីវិល។ លោកបានបន្ថែមថា ឥឡូវនេះជាពេលវេលាសម្រាប់ការទទួលខុសត្រូវ និងការអត់ធ្មត់ ដើម្បីបង្កើតលក្ខខណ្ឌ​ សម្រាប់ការបន្តការសន្ទនាឡើងវិញ។ ប្រធានាធិបតីអាមេរិក លោក … Continue reading ​ កងកម្លាំងអាមេរិក និងអ៊ីស្រាអែល ចាប់ផ្ដេីវាយប្រហារដោយកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលនៅក្នុងទីក្រុង នានារបស់អ៊ីរ៉ង់