រុស្ស៊ីចាប់ផ្តើមវាយសន្ធាប់ លើអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះ គ្មានមនុស្សបើកចម្ងាយឆ្ងាយ ជិត ៤០០គ្រឿង រួមទាំងមីស៊ីលផ្លោង

បរទេស៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីទៅលើតំបន់ស៊ីវិលនៃប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្ស៦នាក់ និងរបួសយ៉ាងហោចណាស់ ៤៦ នាក់, នេះបើយោងតាមមន្ត្រី បាននិយាយកាលពីថ្ងៃអង្គារ ខណៈដែលកងទ័ពទីក្រុងមូស្គូ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លុះការការពារជួរមុខរបស់អ៊ុយក្រែន ក្នុងអ្វីដែលអាចជាការចាប់ផ្តើម នៃការវាយលុកដីនិទាឃរដូវដែលរំពឹងទុក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ថា កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានប្រើប្រាស់យន្តហោះ គ្មានមនុស្សបើកចម្ងាយឆ្ងាយជិត ៤០០ គ្រឿង ទៅលើប្រទេសអ៊ុយក្រែនពេញមួយយប់ ដែលជាការវាយប្រហារដ៏ធំបំផុត របស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ។ ការវាយប្រហារបានបន្តរហូតដល់ថ្ងៃអង្គារ ខណៈដែលយន្តហោះគ្មានមនុស្ស បើករាប់សិបគ្រឿងបានកំណត់គោលដៅ រដ្ឋធានីគៀវក្នុងអំឡុងពេលថ្ងៃ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយនៅលើ X ថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក Shahed ដែលរចនាដោយអ៊ីរ៉ង់ជាច្រើនគ្រឿង ដោយវាយប្រហារទីក្រុងយ៉ាងហោចណាស់ប្រាំពីរ។ យោងតាមកងទ័ពអាកាសគឺ រុស្ស៊ីក៏បានបាញ់មីស៊ីលចំនួន ២៣ គ្រាប់ និងមីស៊ីលផ្លោងចំនួន ៧ គ្រាប់ទៅលើប្រទេសអ៊ុយក្រែននៅពេលយប់ ដោយវាយប្រហារទីតាំងយ៉ាងហោចណាស់ ១០ កន្លែងនៅទូទាំងប្រទេស។ ការវាយប្រហារនៅពេលថ្ងៃបានធ្វើឱ្យមនុស្ស ១៣ … Continue reading រុស្ស៊ីចាប់ផ្តើមវាយសន្ធាប់ លើអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះ គ្មានមនុស្សបើកចម្ងាយឆ្ងាយ ជិត ៤០០គ្រឿង រួមទាំងមីស៊ីលផ្លោង