អ៊ីរ៉ង់បន្តបាញ់មីស៊ីល ទៅលើអ៊ីស្រាអែល គុយវ៉ែត ហ្ស៊កដានី និងប្រទេសបារ៉ែន
បរទេស៖ បើតាមរបាយការណ៍ បានឱ្យដឹងថា អ៊ីរ៉ង់បាញ់មីស៊ីលទៅលើអ៊ីស្រាអែល គុយវ៉ែត ហ្ស៊កដានី និងប្រទេសបារ៉ែន ។ យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ គឺកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា ពួកគេបានបាញ់មីស៊ីល ទៅលើអ៊ីស្រាអែល និងមូលដ្ឋានយោធា ដែលមានកងកម្លាំងអាមេរិក នៅក្នុងប្រទេសគុយវ៉ែត ហ្ស៊កដានី និងបារ៉ែន។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ថា សេចក្តីថ្លែងការណ៍របស់ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ (IRG) បានអះអាងថា គោលដៅត្រូវបានវាយប្រហារដោយ “ប្រព័ន្ធមីស៊ីលឥន្ធនៈរាវ និងរឹងដែលមានការដឹកនាំទៅគោលដៅយ៉ាងជាក់លាក់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ” ,នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP)។ បើតាមសារព័ត៌មាន The Guardian គឺដូចដែលបានរាយការណ៍ពីមុនមក ការការពារដែនអាកាសគុយវ៉ែត បានបញ្ជាក់ថា ពួកគេកំពុងឆ្លើយតបទៅនឹង ការវាយប្រហារដោយមីស៊ីល និង យន្តហោះគ្មានមនុស្សបើក ដោយរបាយការណ៍ដំបូងបង្ហាញថា មានតែការខូចខាតសម្ភារៈប៉ុណ្ណោះ នៅដំណាក់កាលនេះ។ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed