បរទេស៖យោងតាមការចេញផ្សាយ របស់ RT ឧត្តមសេនីយ៍ឯក Christian Freuding បាននិយាយថា យោធាអាល្លឺម៉ង់កំពុងបង្កើតប្រព័ន្ធ ស៊ើបការណ៍សិប្បនិម្មិតមួយ ដើម្បីបង្កើនល្បឿន នៃការសម្រេចចិត្ត ក្នុងសមរភូមិ ដោយការវិភាគទិន្នន័យប្រយុទ្ធ ដោយក្នុងនោះពួកគេនឹងទាញ បទពិសោធន៍ របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី មកជាឧទាហរណ៍។ ការលើកឡើងរបស់លោក Freuding ដែលជាមេបញ្ជាការកងកម្លាំងដីគោក របស់អាល្លឺម៉ង់បានកើតឡើង ខណៈដែលប្រទេសនេះកំពុងធ្វើការកសាងយោធាដ៏ធំ។ អធិការបតី Friedrich Merz កំពុងស្វែងរកដើម្បីធ្វើឱ្យយោធាអាល្លឺម៉ង់ជា កងទ័ពសាមញ្ញតែខ្លាំងក្លាបំផុតនៅអឺរ៉ុប ។ មន្ត្រីអាល្លឺម៉ង់បានកំណត់ឆ្នាំ ២០២៩ជាថ្ងៃផុតកំណត់សម្រាប់កង កម្លាំងប្រដាប់អាវុធដើម្បី ត្រៀមខ្លួនជាស្រេចសង្គ្រាម ដោយលើកឡើងពីការគំរាមកំហែង របស់រុស្ស៊ីគឺជាគោលដៅសម្រាប់កិច្ចខិតខំនេះ។ យ៉ាងណាក្តីជារឿយៗ ទីក្រុងមូស្គូបានច្រានចោលការអះអាង ដែលថាខ្លួនមានចេតនាអរិភាពថាជា មិនសមហេតុសមផល ក្នុងគោលបំណងបង្ហាញ ពីភាពត្រឹមត្រូវ នៃការចំណាយយោធាប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed