អ៊ីរ៉ង់ បញ្ជាក់ពីការផ្ញើសារជាមួយអ្នកសម្របសម្រួល ខណៈចិនមើលឃើញ «ពន្លឺនៃក្តីសង្ឃឹម»

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់រក្សាទំនាក់ទំនងជាមួយអ្នកសម្របសម្រួលមកពីប្រទេស “មិត្តភ័ក្តិ” ប៉ុន្តែបានទទូចថាគ្មានការចរចាណាមួយកំពុងដំណើរការជាមួយសហរដ្ឋអាមេរិកនោះទេ។ ចំណែកប្រទេសចិនបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងដំណើរការ “ផ្តល់នូវក្តីសង្ឃឹមសម្រាប់សន្តិភាព”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ថា ប្រធានាធិបតីអាមេរិក លោក Donald Trump មុននេះបានអះអាងថា មេដឹកនាំអ៊ីរ៉ង់អស់សង្ឃឹមក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែខ្លាចការសងសឹកពីប្រជាជនរបស់ពួកគេ ប្រសិនបើពួកគេទទួលស្គាល់វាជាសាធារណៈ។ លោក Trump បាននិយាយថា “ពួកគេចង់ធ្វើកិច្ចព្រមព្រៀងយ៉ាងខ្លាំង ប៉ុន្តែពួកគេខ្លាចនិយាយវា ពីព្រោះពួកគេគិតថាពួកគេនឹងត្រូវសម្លាប់ដោយប្រជាជនរបស់ពួកគេ។ ពួកគេក៏ខ្លាចពួកគេនឹងត្រូវសម្លាប់ដោយយើងដែរ”។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានដករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Araghchi និងប្រធានសភា Mohammad Bagher Ghalibaf ចេញពីបញ្ជីឈ្មោះដែលត្រូវវាយប្រហារ “ជាបណ្ដោះអាសន្ន” ដើម្បីទុកឱ្យមាននរណាម្នាក់ចូលរួមជាមួយក្នុងការចរចាសន្តិភាព។ របាយការណ៍មុនៗបានអះអាងថា សហរដ្ឋអាមេរិកបានផ្ញើឱសានវាទចំនួន ១៥ ចំណុចទៅកាន់អ៊ីរ៉ង់ ដោយទាមទារឱ្យអ៊ីរ៉ង់រុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ធានាការធ្វើនាវាចរណ៍ដោយសេរីនៅក្នុងច្រកសមុទ្រ Hormuz និងបញ្ឈប់ការគាំទ្រដល់សម្ព័ន្ធមិត្តក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ … Continue reading អ៊ីរ៉ង់ បញ្ជាក់ពីការផ្ញើសារជាមួយអ្នកសម្របសម្រួល ខណៈចិនមើលឃើញ «ពន្លឺនៃក្តីសង្ឃឹម»