សង្គ្រាមអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ឈានចូលដល់ថ្ងៃទី៣០ ខណៈស្ថានភាពបន្ដតានតឹង
យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ នៅទីក្រុងតេអេរ៉ង់ និងកន្លែងផ្សេងទៀតទូទាំងប្រទេស ខណៈដែលជម្លោះចូលដល់ថ្ងៃទី៣០ របស់ខ្លួន ។ អ្នកនាំពាក្យយោធាម្នាក់បានឧ្យដឹងថា «រលកនៃការវាយប្រហារទ្រង់ទ្រាយធំ» បានកំណត់គោលដៅមជ្ឈមណ្ឌលបញ្ជាការបណ្ដោះអាសន្ន ក៏ដូចជាកន្លែងផលិត និងផ្ទុកប្រព័ន្ធការពារដែនអាកាស និងមីស៊ីលផ្លោង និងកន្លែងផលិត និងផ្ទុកអាវុធផ្សេងទៀត។ មុននេះ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៥នាក់ត្រូវបានសម្លាប់ និងបួននាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើកំពង់ផែមួយក្នុងទីក្រុងកំពង់ផែមួយក្នុងខេត្ត Hormozgan ភាគខាងត្បូងអ៊ីរ៉ង់។ ការវាយប្រហារថ្មីៗទាំងនេះ បានកើតឡើងចំពេលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈ ដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅតែបន្តរវាងភាគីពាក់ព័ន្ធ និងគ្មានការទម្លាយលើបទឈប់បាញ់ ខណៈដែលវាបានចូលដល់ថ្ងៃទី៣០ របស់ខ្លួននៅថ្ងៃអាទិត្យ ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed