មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រទេសរុស្ស៊ី មិនទទួលយកបទឈប់បាញ់បណ្ដោះអាសន្ននៅក្នុងជម្លោះនៅអ៊ុយក្រែននោះទេ ហើយផ្ទុយទៅវិញ ដោយអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង។ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី សម្រាប់បទឈប់បាញ់បុណ្យ Easter នៅថ្ងៃចន្ទ លោក Peskov បានឧ្យដឹងថា សំណើរបស់លោក ហ្សេឡិនស្គី មិនមែនជាគំនិតផ្តួចផ្តើមច្បាស់លាស់នោះទេ ដោយកត់សម្គាល់ថា លោក ហ្សេឡិនស្គី គួរតែបន្តការដោះស្រាយសន្តិភាពយូរអង្វែងជាបន្ទាន់ ជាជាងបទឈប់បាញ់ ព្រោះតម្លៃនៃសន្តិភាពសម្រាប់អ៊ុយក្រែន នឹងកើនឡើងតាមពេលវេលា។ លោក Peskov បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងសូមបញ្ជាក់ម្តងទៀតថា លោក ហ្សេឡិនស្គី ត្រូវតែទទួលខុសត្រូវ និងធ្វើការសម្រេចចិត្តសមស្រប ដើម្បីឱ្យយើងសម្រេចបានសន្តិភាព មិនមែនគ្រាន់តែជាបទឈប់បាញ់នោះទេ”។ គួរបញ្ជាក់ថា នៅឆ្នាំនេះ បុណ្យ Easter គ្រិស្តអូស្សូដក់ នឹងត្រូវប្រារព្ធនៅអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃទី១២ ខែមេសា៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed