ចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយ មីស៊ីលរយៈចម្ងាយ ឆ្ងាយរបស់ជប៉ុន
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឧ្យដឹងថា ប្រទេសចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយមីស៊ីល រយៈចម្ងាយឆ្ងាយរបស់ជប៉ុន នៅក្នុងខេត្ត Kumamoto និង Shizuoka។ យោងតាមរបាយការណ៍ មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពតបតត្រូវបាន នាំយកមកប្រើប្រាស់ជាលើកដំបូង នៅមូលដ្ឋានកងកម្លាំងការពារខ្លួនដីគោក (GSDF) ចំនួនពីរនៅក្នុងប្រទេសជប៉ុន។ លោកស្រី បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា “ជប៉ុន ក្រោមលេសនៃការការពារ និងការតបត កំពុងដាក់ពង្រាយអាវុធវាយលុក ដែលហួសពីវិសាលភាពនៃការការពារខ្លួន និងគោលនយោបាយផ្តោតលើការការពាររបស់ខ្លួនទាំងស្រុង” ដោយបន្ថែមថា “យោធានិយមថ្មី” របស់ជប៉ុនកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយសហគមន៍អន្តរជាតិគួរតែមានការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងវា។ លោកស្រីបានលេីកឡេីងថា សកម្មភាពរបស់ជប៉ុនរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនៃឧបករណ៍ច្បាប់អន្តរជាតិ ដូចជាសេចក្តីប្រកាសទីក្រុងគែរ សេចក្តីប្រកាសទីក្រុងផតស្តាម និងឧបករណ៍ចុះចាញ់របស់ជប៉ុន ហើយវាក៏ផ្ទុយនឹងរដ្ឋធម្មនុញ្ញជប៉ុន និងបទដ្ឋានក្នុងស្រុកដែលមានស្រាប់ផងដែរ។ នេះឆ្លុះបញ្ចាំងម្តងទៀតថា កងកម្លាំងស្តាំនិយមរបស់ជប៉ុន កំពុងជំរុញគោលនយោបាយសន្តិសុខ របស់ប្រទេសឆ្ពោះទៅរកទិសដៅវាយលុក និងវាតទីនិយម លោកស្រីបានចង្អុលបង្ហាញ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed