ស៊ុយអែត​ បង្ហាញប្រព័ន្ធការពារដែនអាកាស​ ប្រឆាំងយន្តហោះគ្មានមនុស្សបើក ដែលមានតម្លៃ ៩៥៧ លានដុល្លារ

ហេលស៊ីនគី៖​ ប្រទេសស៊ុយអែត នៅថ្ងៃព្រហស្បតិ៍បានប្រកាសពីការវិនិយោគលើប្រព័ន្ធការពារដែនអាកាសថ្មី​ ដែលមានមូលដ្ឋានលើកាំភ្លើងធំ​ និងមានគោលបំណង ទប់ទល់នឹងការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក ខណៈដែលប្រទេសនេះកំពុងស្វែង រកការពង្រឹងសមត្ថភាពការពារដែន អាកាសរបស់ខ្លួនក្នុងចំណោមបញ្ហាប្រឈមសន្តិសុខដែលកំពុងវិវត្ត។ នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក Pal Jonson បានឧ្យដឹងថា ប្រព័ន្ធថ្មីនេះ ដែលត្រូវបានគេស្គាល់ថា Gute II នឹងផ្តល់នូវដំណោះស្រាយការពារដែនអាកាសចល័ត និងម៉ូឌុល ដែលមានសមត្ថភាពការពារទាំងអង្គភាពយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ។ ការវិនិយោគនេះមានចំនួនប្រហែល ៨,៧ ពាន់លានក្រូណ័រស៊ុយអែត (ប្រហែល ៩៥៧ លានដុល្លារអាមេរិក) ជាមួយនឹងការប្រគល់​ ឬដាក់្យប្រេីប្រាស់​ សម្រាប់ឆ្នាំ ២០២៧ និង ២០២៨។​ លោក Jonson បានលេីកឡេីងថា “វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងការវិនិយោគលើសមត្ថភាពការពារដែនអាកាស”។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយស៊ុយអែត ប្រព័ន្ធ Gute II នឹងប្រើប្រាស់កាំភ្លើងធំ ៣០ មីលីម៉ែត្រ និង ៤០ មីលីម៉ែត្រ ដែលដាក់ពង្រាយនៅលើវេទិកាស្ថានី និងចល័ត។ ប្រព័ន្ធនេះរួមបញ្ចូលសមាសធាតុពីក្រុមហ៊ុនផលិតការពារជាតិជាច្រើន៕