រដ្ឋឈូងសមុទ្រពែក្ស សន្យាគាំទ្រថាមពលដល់កូរ៉េខាងត្បូង ចំពេលមានវិបត្តិនៅច្រកសមុទ្រ Hormuz

បរទេស៖ លោក Koo Yun-cheol រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានទទួលការសន្យាពីអ្នកតំណាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស ដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ថាមពល និងសុវត្ថិភាពនាវា ចំពេលមានការរំខានដល់ច្រកសមុទ្រ Hormuz ដោយសារសង្គ្រាមអ៊ីរ៉ង់។ ការប្តេជ្ញាចិត្តទាំងនេះគ្របដណ្តប់លើការនាំចូលសំខាន់ៗដូចជាប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងជី ដែលមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ ការសន្យានេះកើតឡើង ខណៈដែលការបិទផ្លូវទឹកយុទ្ធសាស្ត្រជំរុញឱ្យតម្លៃថាមពលសកលកើនឡើង និងបង្កើនការភ័យខ្លាចលើសន្តិសុខផ្គត់ផ្គង់។ យោងតាមវែបសាយ MSN ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ថា នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ គឺរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Koo Yun-cheol បានទទួលការធានាពីអ្នកតំណាងនៃរដ្ឋក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រទាំងប្រាំមួយ ដើម្បីរក្សាការផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិរាវ (LNG) ប្រេងកាត់មិនទាន់ចម្រាញ់, ជីអ៊ុយរ៉េ និងរបស់ចាំបាច់ផ្សេងទៀត។ អ្នកតំណាងបានដាក់ឈ្មោះកូរ៉េខាងត្បូងថាជា “អាទិភាពកំពូល” និងបានប្តេជ្ញាចិត្តក្នុងការទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីការពារទាំងការផ្គត់ផ្គង់ និងសុវត្ថិភាពសមុទ្រនៅជិតច្រកសមុទ្រ Hormuz។ ការសន្យាទាំងនេះកើតឡើង ចំពេលមានហានិភ័យដឹកជញ្ជូនកើនឡើង និងកង្វះខាតធនធានដែលបណ្តាលមកពីជម្លោះអ៊ីរ៉ង់។ មុនសង្គ្រាម គឺច្រកសមុទ្រ Hormuz បានដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវចំនួន 20% នៃពិភពលោក ដែលភាគច្រើនឆ្ពោះទៅកាន់តំបន់អាស៊ី។ ការបិទផ្លូវដ៏មានប្រសិទ្ធភាពរបស់អ៊ីរ៉ង់បានបញ្ឈប់ចរាចរណ៍ ធ្វើឱ្យតម្លៃប្រេងកើនឡើងជាង … Continue reading រដ្ឋឈូងសមុទ្រពែក្ស សន្យាគាំទ្រថាមពលដល់កូរ៉េខាងត្បូង ចំពេលមានវិបត្តិនៅច្រកសមុទ្រ Hormuz