លោក ដូណាល់​ ត្រាំ​ ទំនងជាបន្ដពន្យារពេលកំណត់​ សម្រាប់អ៊ីរ៉ង់​ ក្នុងការបើកច្រកសមុទ្រហ័រមូស ឡើងវិញ

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យ ដែលជាសារមួយដែលហាក់ដូចជាបង្ហាញពីការពង្រីកថ្ងៃផុតកំណត់​ សម្រាប់អ៊ីរ៉ង់​ ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ។ នៅថ្ងៃទី ២១ ខែមីនា លោក ត្រាំ បានគំរាមថានឹង “វាយប្រហារ និងបំផ្លាញ” រោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះបរាជ័យក្នុងការបើកច្រកសមុទ្រនេះទាំងស្រុងក្នុងរយៈពេល ៤៨ ម៉ោង។ ពីរថ្ងៃក្រោយមក លោកបានពន្យារពេលការវាយប្រហារលើរោងចក្រថាមពលរយៈពេល​ ៥ថ្ងៃ ដោយអះអាងថាបានធ្វើ “ការសន្ទនាប្រកបដោយផលិតភាព” ជាមួយទីក្រុងតេអេរ៉ង់។ នៅថ្ងៃទី ២៦ ខែមីនា លោក ត្រាំ បានពន្យារពេលម្តងទៀត ដោយថា លោកនឹងផ្អាកការវាយប្រហារដែលបានគ្រោងទុកលើរោងចក្រថាមពលអ៊ីរ៉ង់រយៈពេល ១០ ថ្ងៃ ដល់ថ្ងៃទី ៦ ខែមេសា។ នៅថ្ងៃសៅរ៍សប្ដាហ៍មុន លោក ត្រាំ បានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់​ មានរយៈពេល ៤៨ ម៉ោងដើម្បីធ្វើកិច្ចព្រមព្រៀងលើការបើកច្រកសមុទ្រ ឬប្រឈមមុខនឹង “ឋាននរក”។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការបង្ហោះនៅថ្ងៃអាទិត្យ លោក ត្រាំ ហាក់ដូចជាបានបង្ហើបអំពីការពង្រីកថ្ងៃផុតកំណត់​ សម្រាប់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រនេះឡើងវិញសម្រាប់ពេលមួយផ្សេងទៀត។ … Continue reading លោក ដូណាល់​ ត្រាំ​ ទំនងជាបន្ដពន្យារពេលកំណត់​ សម្រាប់អ៊ីរ៉ង់​ ក្នុងការបើកច្រកសមុទ្រហ័រមូស ឡើងវិញ