វិមានក្រមឡាំង​ លើកឡើងថា តំបន់មជ្ឈឹមបូព៍ា កំពុងស្ថិតនៅលើភ្នក់ភ្លើង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យមជ្ឈិមបូព៌ា គឺកំពុងឆាបឆេះ យ៉ាងខ្លាំងរួចទៅ ហើយដោយឆ្លុះបញ្ចាំងពីការព្រមានរបស់រុស្ស៊ី អំពីផលវិបាកដ៏គ្រោះថ្នាក់ ដែលកើតចេញពីបញ្ហានេះ ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនភាពតានតឹង ដោយបានចេញការទាមទារ យ៉ាងរំជើបរំជួល ដល់ទីក្រុងតេហរ៉ង់ ដើម្បីបិទច្រកសមុទ្រ Hormuz ដែលនៅតែបិទប្រកប ដោយប្រសិទ្ធភាពចាប់ តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈ។ គាត់បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគំរាមរុះរើរោងចក្រថាមពល និងស្ពានអ៊ីរ៉ង់ថា “បើកច្រកសមុទ្រ Hormuz អ្នកឯងពិតជាឆ្កួតខ្លាំងណាស់ ឬអ្នកនឹងរស់នៅក្នុងនរក”។ លោក Trump ថែមទាំងបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគំរាមកម្ទេចរោងចក្រថាមពល និងស្ពានអ៊ីរ៉ង់ ប្រសិនបើវាមិនកើតឡើងនៅថ្ងៃអង្គារ។ ជាការឆ្លើយតបទីក្រុងតេហរ៉ង់ នៅតែអះអាងដដែលថា ផ្លូវទឹកសំខាន់គឺបិទសម្រាប់តែការដឹកជញ្ជូនប្រេងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប៉ុណ្ណោះ។ គួរឲ្យដឹងដែរថា ក្នុងរយៈពេលមួយខែកន្លងមកនេះ អ៊ីរ៉ង់បាននិងកំពុងឆ្លើយតប ទៅនឹងការវាយប្រហារ របស់ទីក្រុងវ៉ាស៊ីនតោន និងក្រុងយេរូសាឡឹមខាងលិច … Continue reading វិមានក្រមឡាំង​ លើកឡើងថា តំបន់មជ្ឈឹមបូព៍ា កំពុងស្ថិតនៅលើភ្នក់ភ្លើង