ការដឹកជញ្ជូន តាមច្រកសមុទ្រហ័រមូស មានសុវត្ថិភាពត្រឹមរយៈពេល ២សប្ដាហ៍ប៉ុណ្ណោះ
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងនៅព្រឹកថ្ងៃពុធថា អាស្រ័យលើការ សម្របសម្រួលជាមួយកងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់ និងការពិចារណាលើដែនកំណត់បច្ចេកទេស ការឆ្លងកាត់ដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រហ័រមូស នឹងអាចធ្វើទៅបាន សម្រាប់រយៈពេលពីរសប្តាហ៍។ លោក Araghchi បានធ្វើការកត់សម្គាល់នេះ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការប្រកាសអំពីបទឈប់បាញ់ បណ្តោះអាសន្នមុននេះបន្តិចរវាងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកបានលេីកឡេីងថា ប្រសិនបើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានបញ្ឈប់ «កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ នឹងបញ្ឈប់ប្រតិបត្តិការការពាររបស់ពួកគេ»។ លោក Araghchi បានសម្ដែងការកោតសរសើរនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif និងប្រធានសេនាធិការកងទ័ពលោក Asim Munir ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់។ ដោយឡែកពីគ្នា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានឧ្យដឹងនៅព្រឹកថ្ងៃពុធថា ប្រទេសនេះបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកផែនការ ១០ចំណុចរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាម៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed