អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ម្តងទៀត បន្ទាប់ពីអ៊ីស្រាអែល នៅតែវាយប្រហារ ទៅលើក្រុម Hezbollah នៅប្រទេសលីបង់

បរទេស៖ កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីផ្អាកសង្គ្រាមនៅអ៊ីរ៉ង់ ហាក់ដូចជាគំរាមកំហែង កាលពីថ្ងៃពុធ បន្ទាប់ពីសាធារណរដ្ឋអ៊ីស្លាម បានបិទច្រកសមុទ្រ Hormuz ម្តងទៀត ដើម្បីឆ្លើយតបទៅ នឹងការវាយប្រហារ របស់អ៊ីស្រាអែល នៅប្រទេសលីបង់ ។ សេតវិមានបានទាមទារ ឱ្យច្រកសមុទ្រ នេះត្រូវបានបើកឡើងវិញ និងស្វែងរកការរក្សាការចរចា សន្តិភាពឱ្យដំណើរការ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទាំងពីរ បានអះអាងពីជ័យជម្នះ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀង ហើយមេដឹកនាំពិភពលោក បានសម្តែងការធូរស្រាលចិន ទោះបីជាយន្តហោះគ្មានមនុស្សបើក និងមីស៊ីល កាន់តែច្រើនបានវាយប្រហារអ៊ីរ៉ង់ និងប្រទេសអារ៉ាប់ឈូងសមុទ្រក៏ដោយ។ ក្នុងពេលជាមួយគ្នានេះ អ៊ីស្រាអែលបានបង្កើនការវាយប្រហារ របស់ខ្លួនទៅលើក្រុមសកម្មប្រយុទ្ធ Hezbollah នៅក្នុងប្រទេសលីបង់ ដោយវាយប្រហារតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាននៅទីក្រុងបេរូត។ យ៉ាងហោចណាស់មនុស្ស ១៨២ នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធ នៅក្នុងថ្ងៃដ៏សាហាវបំផុត នៃការប្រយុទ្ធគ្នានៅទីនោះ។ អំពើហិង្សាថ្មីបានគំរាមកំហែងបំផ្លាញអ្វី ដែលអនុប្រធានាធិបតី សហរដ្ឋអាមេរិក គឺលោក JD Vance ហៅថា ជាកិច្ចព្រមព្រៀង ដែល … Continue reading អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ម្តងទៀត បន្ទាប់ពីអ៊ីស្រាអែល នៅតែវាយប្រហារ ទៅលើក្រុម Hezbollah នៅប្រទេសលីបង់