ប៉ូលីសនៅជប៉ុន ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដោយសង្ស័យថា បានប្លន់សម្លាប់យកលុយពីជន​ជាតិវៀតណាមដូចគ្នា ក្នុងអាផាតមិន

បរទេស៖ ប៉ូលីសនៅខេត្ត Saitama ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៦នាក់ ដោយសង្ស័យថា បានប្លន់សម្លាប់ បន្ទាប់ពីការស្លាប់របស់ជនជាតិវៀតណាមដូចគ្នានៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល។ បើតាមទិន្នន័យ គឺ គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ទិន្នន័យពីទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុនបង្ហាញថា មានប្រជាជនវៀតណាមចំនួន ៦៦០,៤៨៣នាក់នៅក្នុងប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា ជនរងគ្រោះឈ្មោះ Nguyen Hoai Lam អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាផាតមិនរបស់ខ្លួន នៅទីក្រុង Kawaguchi កាលពីថ្ងៃទី១ ខែមករា។ ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមបន្ទាប់ពីប៉ូលីសបានរកឃើញស្នាមរបួសជាច្រើនដែលស្របនឹងការវាយប្រហារដោយហិង្សា ដូចដែលបានរាយការណ៍ដោយ Mainichi Shimbun។ ជនសង្ស័យ រួមទាំងឈ្មោះ Le Quang Linh អាយុ ២៨ ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានចាប់ចងដៃ និងជើងរបស់ជនរងគ្រោះដោយបង់ស្អិត ហើយវាយប្រហារគាត់ក្នុងការប៉ុនប៉ងលួចប្រាក់។ យោងតាមទូរទស្សន៍ NHK របស់ជប៉ុនបានផ្សាយថា ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតលើការអះអាងថា … Continue reading ប៉ូលីសនៅជប៉ុន ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ ដោយសង្ស័យថា បានប្លន់សម្លាប់យកលុយពីជន​ជាតិវៀតណាមដូចគ្នា ក្នុងអាផាតមិន