ចិនវ៉ាដាច់ សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំ ជាងគេរបស់ឥណ្ឌា
បរទេស ៖ ស្ថានទូតប៉េកាំងប្រចាំទីក្រុងញូវដេលី ប្រទេសឥណ្ឌា បាននិយាយថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២៦ ដោយវ៉ាដាច់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា លោក Xu Feihong ឯកអគ្គរដ្ឋទូតក្រុងប៉េកាំងប្រចាំទីក្រុងញូវដេលី បានមានប្រសាសន៍ក្នុងសារមួយថា ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងចិន បានសម្រេចបានដល់ទៅ ១៣៧ ពាន់លានដុល្លារក្នុងរយៈពេលរវាងខែមេសា ឆ្នាំ ២០២៥ និងខែកុម្ភៈ ឆ្នាំ ២០២៦។ លោក Xu បានបង្ហោះនៅលើបណ្តាញសង្គម X ថា “ខ្ញុំរីករាយដែលបានដឹងថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៦ សម្រាប់ខែទី១១ ជាប់ៗគ្នា”។ ពាណិជ្ជកម្មទ្វេភាគីរបស់ឥណ្ឌាជាមួយសហរដ្ឋអាមេរិកមានចំនួន ១២៧,៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។ ចំណែកទីក្រុងវ៉ាស៊ីនតោនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទីក្រុងញូវដេលីរយៈពេលបួនឆ្នាំជាប់ៗគ្នារហូតដល់ឆ្នាំ ២០២៤-២៥។ កាលពីខែកុម្ភៈ លោក Qin Jie អគ្គកុងស៊ុលចិនប្រចាំទីក្រុងមុំបៃ បាននិយាយថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ នឹងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅឡើយ៕ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed