មេដឹកនាំកូរ៉េខាងជើង ប្រាប់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីថា រដ្ឋាភិបាលកូរ៉េខាងជើង នឹងបន្តគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយ របស់រុស្ស៊ី ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹង បន្តគាំទ្រគោលនយោបាយ របស់រុស្ស៊ី ហើយលោកបានពិភាក្សាអំពីស្ថានភាពនយោបាយអន្តរជាតិ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី, នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន NIKKEI ASIA ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា គណៈប្រតិភូរុស្ស៊ីមួយក្រុម រួមទាំងរដ្ឋមន្ត្រីក្រសួង ការពារជាតិ គឺ លោក Andrei Belousov បានចូលរួមពិធីបញ្ចប់ការសាង សង់វិមានរំលឹក ដល់ទាហានកូរ៉េខាងជើងដែលត្រូវ បានសម្លាប់ក្នុងពេលប្រយុទ្ធគ្នានៅក្នុងតំបន់ Kursk របស់រុស្ស៊ី ជាកន្លែងដែល កងកម្លាំងអ៊ុយក្រែន បានធ្វើការឈ្លានពានក្នុងឆ្នាំ ២០២៤ នេះបើយោងតាម KCNA។ រុស្ស៊ីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសជិតខាងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយកងទ័ពរបស់ខ្លួននៅតែប្រយុទ្ធនៅទីនោះ ដោយបានកាន់កាប់ប្រហែល មួយភាគប្រាំនៃប្រទេសអ៊ុយក្រែន។ បើយោងតាម KCNA, លោក គីម បាននិយាយថា “រដ្ឋាភិបាលកូរ៉េខាងជើងនឹងបន្តគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់រុស្ស៊ី ក្នុងការការពារអធិបតេយ្យភាព … Continue reading មេដឹកនាំកូរ៉េខាងជើង ប្រាប់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីថា រដ្ឋាភិបាលកូរ៉េខាងជើង នឹងបន្តគាំទ្រ យ៉ាងពេញទំហឹង ចំពោះគោលនយោបាយ របស់រុស្ស៊ី ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី