អ៊ីរ៉ង់ បញ្ជូនបន្ទាត់ក្រហម ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបញ្ជូនបន្ទាត់ក្រហម របស់ទីក្រុងតេអេរ៉ង់ ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោក។ របាយការណ៍នេះបានឧ្យដឹងថា «ខ្សែបន្ទាត់ក្រហម» ដែលបានបញ្ជូនទៅកាន់ភាគីសហរដ្ឋអាមេរិក ក្នុងទម្រង់ជាសារជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងកម្មវិធី នុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រហ័រមូស។ របាយការណ៍នេះបានឧ្យដឹងថា ការផ្លាស់ប្តូរសារមិនទាក់ទងនឹងការចរចាទេ ប៉ុន្តែជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមរបស់អ៊ីរ៉ង់ ដើម្បីបញ្ជាក់ពីស្ថានភាព នៅក្នុងតំបន់ និងប្រកាសយ៉ាងច្បាស់ អំពីខ្សែបន្ទាត់ក្រហមរបស់ខ្លួន។ លោក Araghchi កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន សម្រាប់ដំណើរទស្សនកិច្ចលើកទីពីរ ចាប់តាំងពីថ្ងៃសុក្រ បន្ទាប់ពីឈប់ សម្រាកមួយរយៈពេលខ្លីនៅប្រទេសអូម៉ង់។ គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ដទៃទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី មេបញ្ជាការជាន់ខ្ពស់ និងជនស៊ីវិលរាប់រយនាក់។ អ៊ីរ៉ង់បានឆ្លើយតប ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដោយកំណត់គោលដៅ … Continue reading អ៊ីរ៉ង់ បញ្ជូនបន្ទាត់ក្រហម ទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed