​ លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា សហរដ្ឋអាមេរិក​ នឹងមិនបញ្ជូនគណៈប្រតិភូ ទៅចរចាជាមួយអ៊ីរ៉ង់ទៀតនោះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា​ លោកនឹងលែងបញ្ជូនគណៈប្រតិភូទៅចរចាជាមួយអ៊ីរ៉ង់ទៀតហើយ។ លោក ត្រាំ​ បានប្រាប់កាសែត Fox News ថា “ប្រសិនបើពួកគេ ចង់ចរចា ពួកគេអាចមករកយើង ឬពួកគេអាចទូរស័ព្ទមកយើងបាន”។​ លោកបានលេីកឡេីងថា “ប្រសិនបើពួកគេចង់ យើងអាចនិយាយបាន​ ប៉ុន្តែយើងមិនបញ្ជូនមនុស្សឱ្យធ្វើដំណើរ ១៨ម៉ោង​ ដើម្បីជួបគ្នានោះទេ”។ លោកបានបន្ដថា លោកមានការគោរពយ៉ាងខ្លាំង ចំពោះប្រទេសប៉ាគីស្ថាន ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ នៅទីក្រុងអ៊ីស្លាម៉ាបាដ ហើយប៉ាគីស្ថាននឹងនៅតែចូលរួម ។ លោកបានលេីកឡេីងម្តងទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបាននោះទេ “ដូច្នេះប្រសិនបើពួកគេចង់ ពួកគេអាចទូរស័ព្ទមកយើងបាន ប៉ុន្តែម្តងទៀត ពួកគេដឹងពីអ្វីដែលត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀង។ សាមញ្ញណាស់៖ ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបាននោះទេ បើមិនដូច្នោះទេ គ្មានហេតុផល​ ដើម្បីជួបគ្នាទេ”។ យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកនៅព្រឹកថ្ងៃអាទិត្យ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានឧ្យដឹងថា សម្ពាធ និងសកម្មភាពអរិភាព របស់សហរដ្ឋអាមេរិក​ កំពុងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងធ្វើឱ្យវឌ្ឍនភាពឆ្ពោះទៅរកការចរចាឡើងវិញកាន់តែពិបាក។ លោកបានបន្ថែមថា … Continue reading ​ លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា សហរដ្ឋអាមេរិក​ នឹងមិនបញ្ជូនគណៈប្រតិភូ ទៅចរចាជាមួយអ៊ីរ៉ង់ទៀតនោះទេ