រថភ្លើងបុកគ្នា នៅប្រទេសឥណ្ឌូនេស៊ី ស្លាប់ និងរបួសជិត ១០០នាក់
បរទេស៖ ចំនួនអ្នកស្លាប់ដោយសារការបុកគ្នា រវាងរថភ្លើងនៅជិតរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៤ នាក់ ដោយមានអ្នករងរបួស ៨៤ នាក់ផ្សេងទៀត នេះបើយោងតាមការលើកឡើង របស់ប្រតិបត្តិកររថភ្លើងនៅថ្ងៃអង្គារ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានខិតខំជួយសង្គ្រោះ អ្នកនៅរស់រានមានជីវិតដែលនៅតែ ជាប់នៅក្នុងគំនរបាក់បែក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា ការបុកគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងផ្លូវឆ្ងាយបានកើតឡើងនៅយប់ថ្ងៃច័ន្ទនៅ Bekasi នៅខាងក្រៅទីក្រុងហ្សាកាតា។ លោក Bobby Rasyidi នាយកប្រតិបត្តិក្រុមហ៊ុនផ្លូវដែករដ្ឋ PT KAI របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤ នាក់ ហើយការងារជម្លៀសនៅតែបន្ត។ លោក Mohammad Syafii ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រាប់សន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃអង្គារថា វាជាដំណើរការដ៏លំបាកមួយដើម្បីជួយសង្គ្រោះ អ្នកនៅរស់រានមានជីវិតពីទូរថភ្លើងដែលខូចខាត៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed