បរទេស៖ អាជ្ញាធរចិនបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសចិន នឹងពង្រីកការអនុគ្រោះពន្ធគយមកត្រឹមសូន្យ ដល់ប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូត ជាមួយខ្លួនចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៦។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ថា យោងតាមអាជ្ញាធរ ការដាក់បញ្ចូលប្រទេសនៅអាហ្វ្រិកចំនួន ២០ បន្ថែមទៀតក្រោមគោល នយោបាយអនុគ្រោះពន្ធគយសូន្យ គឺបានបង្ហាញពីឆន្ទៈយ៉ាងសកម្ម របស់ប្រទេសក្នុងការពង្រីក ការបើកចំហរដែលមានស្តង់ដារខ្ពស់។ ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៨ ប្រទេសចិននឹងផ្តល់ការអនុគ្រោះពន្ធគយសូន្យ ក្នុងទម្រង់ជាអត្រាពន្ធគយអនុគ្រោះ ដល់ប្រទេសអាហ្វ្រិកចំនួន ២០0 ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ហើយមិនត្រូវបានចាត់ថ្នាក់ជាប្រទេស អភិវឌ្ឍន៍តិចតួចបំផុតនោះទេ នេះបើយោងតាមសេចក្តីប្រកាស របស់គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋរបស់ចិន។ សេចក្តីប្រកាសនេះបានបញ្ជាក់ថា សម្រាប់ផលិតផលដែលស្ថិត នៅក្រោមកូតាពន្ធគយ មានតែអត្រាពន្ធគយក្នុងកូតា ប៉ុណ្ណោះដែលនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ខណៈដែលអត្រាពន្ធគយក្រៅកូតានឹងនៅតែមិនផ្លាស់ប្តូរ។ ក្នុងអំឡុងពេលអនុវត្តរយៈពេលពីរឆ្នាំ ប្រទេសចិននឹងបន្តលើកកម្ពស់ការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចចិន-អាហ្វ្រិក សម្រាប់ការអភិវឌ្ឍរួមគ្នាជាមួយប្រទេសអាហ្វ្រិកពាក់ព័ន្ធ នេះបើយោងតាមសេចក្តីប្រកាស។ ចលនាចុងក្រោយបំផុតរបស់ប្រទេសចិន … Continue reading ប្រទេសចិន បញ្ចូលប្រទេស នៅអាហ្វ្រិកចំនួន ២០ បន្ថែមទៀត ក្រោមគោលនយោបាយ អនុគ្រោះពន្ធគយសូន្យ ដែលមានចំណងការទូតជាមួយខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed