លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់ ចង់ឱ្យអាមេរិក បេីកច្រកសមុទ្រហ័រមូស ឡេីងវិញ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងនៅលើបណ្តាញសង្គមថា អ៊ីរ៉ង់ ចង់ឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូស ឡេីងវិញ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម លោក ត្រាំ ក៏បានអះអាងផងដែរថា អ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនកំពុងស្ថិតក្នុងស្ថានភាពដួលរលំ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថា លោក ត្រាំ ទទួលបានសារពីអ៊ីរ៉ង់ដោយរបៀបណា ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បានឧ្យដឹងថា មិនចាំបាច់បោសសម្អាតមីនទាំងអស់ ដែលត្រូវបានចោទប្រកាន់ថា ដាក់នៅក្នុងច្រកសមុទ្រហ័រមូស សម្រាប់កប៉ាល់ឆ្លងកាត់នោះទេ។ លោក Wright ត្រូវបានគេរាយការណ៍ថា បានប្រាប់ Bloomberg ថា «អ្នកគ្រាន់តែត្រូវការផ្លូវសម្រាប់កប៉ាល់ ត្រូវបានផ្លាស់ទីចេញ ខ្ញុំគិតថាវាអាចកើតឡើងយ៉ាងឆាប់រហ័ស»។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់សម្តីមន្ត្រី សេតវិមានជាច្រើននាក់ បានឲ្យដឹងថា លោក ត្រាំ មិនពេញចិត្តនឹងសំណើសន្តិភាព ចុងក្រោយបំផុតរបស់អ៊ីរ៉ង់ ដែលស្វែងរកការបើកច្រកសមុទ្រហ័រមូស ឡើងវិញ និងបញ្ចប់ការបិទផ្លូវនាវាចរណ៍របស់សហរដ្ឋអាមេរិកលើកំពង់ផែរបស់អ៊ីរ៉ង់ ខណៈដែលទុកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន សម្រាប់ការចរចានៅពេលក្រោយ៕ប្រែសម្រួល ឈូក … Continue reading លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់ ចង់ឱ្យអាមេរិក បេីកច្រកសមុទ្រហ័រមូស ឡេីងវិញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed