បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធ បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ដែលក្នុងអំឡុងពេលនោះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហានានា រួមទាំងជម្លោះអ៊ុយក្រែន និងវិបត្តិនៅឈូងសមុទ្រពែក្សផងដែរ, នេះបើយោងតាមជំនួយការ របស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ថា ក្នុងអំឡុង ពេលសន្ទនា លោក ពូទីន បានសម្តែងការគាំទ្រ របស់លោកចំពោះលោក ត្រាំ ដោយសារតែការប៉ុនប៉ងចុងក្រោយ លើជីវិតរបស់ប្រធានាធិបតីអាមេរិក នៅឯពិធីជប់លៀង អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កាលពីថ្ងៃសៅរ៍។ លោក យូសាកូវ បានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំរុស្ស៊ី «បានថ្កោលទោសយ៉ាងខ្លាំង» ចំពោះឧប្បត្តិហេតុនេះ ដោយគូសបញ្ជាក់ថា «អំពើហិង្សានយោបាយគឺមិនអាចទទួលយកបានក្នុងទម្រង់ណាមួយឡើយ» ។ ប្រធានាធិបតីរុស្ស៊ី បានគាំទ្រ ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយព្រមានប្រឆាំង នឹងអរិភាពឡើងវិញ រវាងភាគីអាមេរិក-អ៊ីស្រាអែល និងទីក្រុងតេហេរ៉ង់ ។ យោងតាមលោក … Continue reading ប្រធានាធិបតីរុស្សី និងប្រធានាធិបតីអាមេរិក ពិភាក្សាគ្នាតាមទូរស័ព្ទ រយៈពេលជាង៩០នាទី អំពីបញ្ហាជាច្រើន រួមទាំងជម្លោះអ៊ុយក្រែន និងវិបត្តិនៅឈូងសមុទ្រពែក្ស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed