លោក វ៉ាង យី ៖ បញ្ហាតៃវ៉ាន់ បង្កើតជាហានិភ័យធំបំផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិក
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា បញ្ហាតៃវ៉ាន់ទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន និងបង្កើតជាហានិភ័យធំបំផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅពេលនិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio តាមទូរស័ព្ទ។ លោកបានកត់សម្គាល់ថា ភាគីសហរដ្ឋអាមេរិក គួរតែគោរពការប្តេជ្ញាចិត្តរបស់ខ្លួន និងធ្វើការជ្រើសរើសត្រឹមត្រូវ ដោយបើកកន្លែងថ្មី សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាមេរិក និងធ្វើតួនាទីរបស់ខ្លួនដើម្បីលើកកម្ពស់សន្តិភាពពិភពលោក។ លោកបានបន្ដថា ការទូតប្រមុខរដ្ឋតែងតែជា “យុថ្កា” នៃទំនាក់ទំនងចិន-អាមេរិក។ ដោយកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីជាទូទៅនៅតែមានស្ថិរភាព ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ លោកថា វាបម្រើផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ និងបំពេញតាមការរំពឹងទុករួមរបស់សហគមន៍អន្តរជាតិ។ លោកបន្ថែមថា ភាគីទាំងពីរគួរតែការពារស្ថិរភាពដែលរកបានដោយលំបាក រៀបចំខ្លួនឱ្យបានល្អ សម្រាប់របៀបវារៈអន្តរកម្មកម្រិតខ្ពស់សំខាន់ៗ ពង្រីកវិស័យសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នា ស្វែងយល់ពីការកសាងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ដែលជាយុទ្ធសាស្ត្រ ស្ថាបនា … Continue reading លោក វ៉ាង យី ៖ បញ្ហាតៃវ៉ាន់ បង្កើតជាហានិភ័យធំបំផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed