អាមេរិក ដឹកជញ្ជូនគ្រាប់ និងឧបករណ៍ផ្នែករឹងយោធារាប់ពាន់តោន ទៅឱ្យអ៊ីស្រាអែល

បរទេស៖ សហរដ្ឋអាមេរិកបានដឹកជញ្ជូនគ្រាប់រំសេវ និងឧបករណ៍យោធាចំនួន ៦.៥០០ តោនទៅកាន់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោង, នេះបើយោងតាមការចុះផ្សាយរបស់ West Jerusalem។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថា ការប្រកាសនេះស្របគ្នានឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក លោក Brad Cooper បានជម្រាបជូនប្រធានាធិបតីអាមេរិក លោក Donald Trump អំពីផែនការសម្រាប់ការបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពដែលអំណោយផលជាង។ យោងតាមសារព័ត៌មាន Fox News អ្វីដែលលោក Cooper បានពិពណ៌នាថាជា “ការវាយប្រហារចុងក្រោយ” ប្រឆាំងនឹងទីក្រុងតេហេរ៉ង់អាចរួមមាន “រលកវាយប្រហាររយៈពេលខ្លី និងខ្លាំងក្លា” ដែលផ្តោតលើ “ទ្រព្យសម្បត្តិយោធា ភាពជាអ្នកដឹកនាំ និងហេដ្ឋារចនាសម្ព័ន្ធដែលនៅសេសសល់របស់អ៊ីរ៉ង់”។ បទឈប់បាញ់ក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានប្រកាសនៅថ្ងៃទី ៨ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយខែ ប៉ុន្តែការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ដើម្បីឈានដល់ដំណោះស្រាយការទូតចំពោះវិបត្តិនេះរហូតមកដល់ពេលនេះគឺឥតប្រយោជន៍។ ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថានៅតែជាឧបសគ្គចម្បងរវាងភាគីទាំងពីរ៕ ប្រែសម្រួលៈ ណៃ តុលា