ទីក្រុងប៉េកាំង ប្រដូចមេដឹកនាំកោះតៃវ៉ាន់ ទៅនឹងសត្វកណ្តុរ បន្ទាប់ពីលោកបានឡើង យន្តហោះរដ្ឋាភិបាល អេសវ៉ាទីនីដោយសម្ងាត់

បរទេស៖ ប្រទេសចិនបានប្រៀបធៀប ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងតេ ទៅនឹង «កណ្តុរឆ្លងផ្លូវ» បន្ទាប់ពីលោកបានឡើងយន្តហោះរដ្ឋាភិបាល អេសវ៉ាទីនីដោយសម្ងាត់ ហើយបានធ្វើដំណើរទៅកាន់ ព្រះរាជាណាចក្រតូចមួយនៅអាហ្វ្រិកខាងត្បូង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលមិនបានប្រកាសទុកជាមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថា ការស្តីបន្ទោសនេះត្រូវបាន ចេញដោយការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនកាលពីថ្ងៃសៅរ៍ ដែលបានរិះគន់លោក ឡៃ ជុំវិញដំណើរទស្សនកិច្ចនេះ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការប្រឈមដោយផ្ទាល់ចំពោះគោលការណ៍ចិនតែមួយ។ ដំណើរទស្សនកិច្ចរបស់លោក ឡៃ ដំបូងឡើយ ត្រូវបានកំណត់ពេលសម្រាប់ចុងខែមេសា ប៉ុន្តែត្រូវបានលុបចោល នៅនាទីចុងក្រោយ បន្ទាប់ពីប្រទេស សីស្ហែល ម៉ូរីស និងម៉ាដាហ្គាស្ការ បានលុបចោលលិខិត អនុញ្ញាតហោះហើរ លើយន្តហោះជួលរបស់មេដឹកនាំតៃវ៉ាន់ ដែលជាចលនាមួយដែលទីក្រុងតៃប៉ិ បានស្តីបន្ទោសលើសម្ពាធរបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ លោក ឡៃ មិនបានបោះបង់ចោលផែនការ សម្រាប់ដំណើរទស្សនកិច្ចនោះទេ ហើយបានឡើងយន្តហោះរដ្ឋាភិបាលអេសវ៉ាទីនី ដើម្បីបញ្ចប់ដំណើរ ។ អេសវ៉ាទីនី ដែលពីមុនត្រូវបានគេស្គាល់ថា ស្វាស៊ីឡង់ គឺជាប្រទេសមួយក្នុង ចំណោមប្រទេសចំនួន១២ ដែលមានចំណងការទូត … Continue reading ទីក្រុងប៉េកាំង ប្រដូចមេដឹកនាំកោះតៃវ៉ាន់ ទៅនឹងសត្វកណ្តុរ បន្ទាប់ពីលោកបានឡើង យន្តហោះរដ្ឋាភិបាល អេសវ៉ាទីនីដោយសម្ងាត់