លោក Trump បដិសេធសំណើ និងលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង ដើម្បីសន្តិភាពពីភាគីអ៊ីរ៉ង់
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានច្រានចោលសំណើ របស់អ៊ីរ៉ង់ ចំពោះផែនការសន្តិភាព ដែលបានបញ្ជូនពីមុន តាមរយៈអន្តរការីប៉ាគីស្ថាន។ ការដើរថយក្រោយរហូតមកដល់ពេលនេះ បាននាំឱ្យមានការជាប់គាំងដែលភាគី ទាំងពីរហាក់ដូចជាមិនមានឆន្ទៈក្នុងការគេចខ្លួនឡើយ ។ទោះបីជាការប្រយុទ្ធ យ៉ាងសកម្មត្រូវបានផ្អាក ក្រោមបទឈប់បាញ់ ដ៏ផុយស្រួយកាលពីខែមុនក៏ដោយ ទាំងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហរ៉ង់ នៅតែបន្តពឹងផ្អែកលើឥទ្ធិពល សេដ្ឋកិច្ចដើម្បីបង្ខំឱ្យមានសម្បទាន។ អ៊ីរ៉ង់បានដាក់សំណើចនួន១៤ចំណុច របស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនដោយបញ្ជាក់ឡើងវិញ នូវលក្ខខណ្ឌរបស់ខ្លួន សម្រាប់ការបញ្ចប់ការប្រឈមមុខដាក់គ្នា ដូចដែលបានពិពណ៌នាដោយសារព័ត៌មានអ៊ីរ៉ង់ Tasnim ។ ថ្លែងទៅកាន់ Kan News របស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ លោក Trump បាននិយាយថា លោកបានពិនិត្យមើលសំណើរនេះ ហើយចាត់ទុកថា វាមិនអាចទទួលយកបាននោះទេ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed