អេស្បាញ ប្រកាសថា នឹងទទួលយកនាវាកំសាន្ត ដែលមានផ្ទុកវិរុស Hantavirus ចូលក្នុងដែនកោះ Canary របស់ខ្លួន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងសុខាភិបាល អេស្បាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារថា ប្រទេសអេស្បាញនឹងទទួលយកនាវា MV Hondius ដែលកំពុងមានផ្ទុកប្រភេទមេរោគ hantavirus នៅលើកោះ Canary ស្របតាមច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌។ យោងតាមសេចក្តីថ្លែងការណ៍ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ក្នុងការសម្របសម្រួល ជាមួយសហភាពអឺរ៉ុប បានស្នើសុំឱ្យរដ្ឋាភិបាលអេស្បាញទទួលនាវាដែលបច្ចុប្បន្នមាន ទីតាំងនៅជិត Cape Verde ជាកន្លែងដែលករណីឆ្លងមេរោគ hantavirus ត្រូវបានរកឃើញក្នុងអំឡុងពេលធ្វើដំណើរនាពេលថ្មីៗកន្លងមកនេះ។ មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឬECDC កំពុងធ្វើការវាយតម្លៃយ៉ាងទូលំទូលាយ អំពីស្ថានភាពនៅលើនាវា ដើម្បីកំណត់ថា តើបុគ្គលណា ដែលត្រូវការការជម្លៀសជាបន្ទាន់នៅទីក្រុង Cape Verde។ គួរឲ្យដឹងដែរថាអ្នកដំណើរ និងនាវិកដែលនៅសេសសល់នឹងបន្តទៅកាន់កោះ Canary ដោយរំពឹងថា នឹងមកដល់ក្នុងរយៈពេលពី៣ទៅ ៤ថ្ងៃខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed