បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនពីររូបគឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការព្យួរទោសរយៈពេលពីរឆ្នាំ ពីបទចោទប្រកាន់ពីបទពុករលួយ ។យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែឩសភា ឆ្នាំ២០២៦ថា ការកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនទាំង២រូប ត្រូវបានប្រកាសដោយឡែកពីគ្នាដោយតុលាការយោធាចិន។ទាំងលោក Wei និងលោក Li ក៏ជាអតីតសមាជិកនៃគណៈកម្មការយោធាកណ្តាល និងអតីតក្រុមប្រឹក្សារដ្ឋផងដែរ។យោងតាមសេចក្តីសម្រេចរបស់តុលាការ លោក Wei ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋទទួលសំណូក ហើយលោក Li ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋទទួលសំណូក និងផ្តល់សំណូក។ចំណែកទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ទាំង២រូបទាំងអស់ក៏នឹងត្រូវរឹបអូសផងដែរ។សេចក្តីសម្រេចរបស់តុលាការបាននិយាយថា ការលើកលែងទោស ឬការលើកលែងទោសបន្ថែមទៀតនឹងមិនត្រូវបានអនុញ្ញាតទេ បន្ទាប់ពីទោសរបស់ពួកគេត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិត ស្របតាមច្បាប់ នៅពេលដែលរយៈពេលលើកលែងទោសពីរឆ្នាំផុតកំណត់។ប្រែសម្រួល: ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed